Home » , » រក​ឃើញ​ USB Flash ​ម្យ៉ាង​របស់​រុស្ស៊ី​អាច​បំផ្លាញ​កុំព្យូទ័រ​​អ្នក​​ភ្លាម​ៗ

រក​ឃើញ​ USB Flash ​ម្យ៉ាង​របស់​រុស្ស៊ី​អាច​បំផ្លាញ​កុំព្យូទ័រ​​អ្នក​​ភ្លាម​ៗ

រក​ឃើញ​ USB Flash ​ម្យ៉ាង​របស់​រុស្ស៊ី​អាច​បំផ្លាញ​កុំព្យូទ័រ​​អ្នក​​ភ្លាម​ៗ


ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​រុស្ស៊ី​ឈ្មោះ​ថា​ Dark Purple ​​បាន​បង្កើត​នូវ​គំរូ​​ USB Flash ​មួយ​ប្រភេទ​​ ​ដែល​អាច​បំផ្លាញ​​បន្ទះ​សៀគ្វី Motherboard ​កុំព្យូទ័រ​​ទាំង​មូល​បាន។

USB_620x310


USB Flash ​មួយ​នោះ​មាន​ឈ្មោះ​ថា​ USB Killer 2.0 ​​ដោយ​មើល​ទៅ​ដូច​ទៅ​នឹង​​​ USB Flash ​ធម្មតា​ផ្សេង​ទៀត​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​ពេល​​​ដោត​វា​​ចូល​ទៅ​ក្នុង​រន្ធ​ USB របស់​កុំព្យូទ័រ​ភ្លាម ​វា​នឹង​បញ្ជូន​កម្លាំង​អគ្គិសនី​កម្រិត​​ ២២០ វ៉ុល​តាម​រយៈ​រន្ធ​ USB ​​ដើម្បី​​ចូល​ទៅ​​បំផ្លាញ​បន្ទះ​សៀគ្វី Motherboard ទាំង​មូល​ និង​​ធ្វើ​ឲ្យ​កុំព្យូទ័រ​នោះ​ប្រើការ​លែង​កើត​តែ​ម្ដង។

នៅ​ក្នុង​ Blog Post ​របស់​ Dark Purple ​បាន​សរសេរ​ថា​​​ USB Killer 2.0​ ​គឺ​អាច​បំផ្លាញ​​ឧបករណ៍​គ្រប់​ប្រភេទ​ដែល​មាន​រន្ធ​ USB ​មិន​ថា​កុំព្យូទ័រ​, ​ទូរទស្សន៍​, Router, Modem ឬ ទូរសព្ទ​ស្មាតហ្វូន​នោះ​ទេ។

​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ Dark Purple ​ក៏​បាន​បង្ហោះ​វីដេអូ​ Youtube ​មួយ​ផង​ដែរ​ ដែល​បង្ហាញ​ពី​ការ​ធ្វើ​តេស្ដ​​​ USB Killer 2.0 ជា​មួយ​នឹង​​កុំព្យូទ័រ​ Laptop ម៉ូដែល​ Lenovo ThinkPad។ នៅ​ពេល​​​ដោត​​វា​ចូល​ក្នុង​កុំព្យូទ័រ​ភ្លាម​​ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ វា​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​រលត់​ ហើយ​បើ​ទោះ​បី​ជា​ព្យាយាម​បើក​វា​ប៉ុន្មាន​ដង​ក៏​ដោយ​ក៏​វា​មិន​ដំណើរការ​​ឡើង​វិញ​ដែរ៕
Share this article :

Post a Comment