Home » , » Samsung ​ដាក់​លក់​ Note 5 ពណ៌​ផ្កា​ឈូក​​ចំ​​ថ្ងៃ​​ iPhone 6s ដាក់​លក់នៅ​កូរ៉េ​ខាង​ត្បូង​

Samsung ​ដាក់​លក់​ Note 5 ពណ៌​ផ្កា​ឈូក​​ចំ​​ថ្ងៃ​​ iPhone 6s ដាក់​លក់នៅ​កូរ៉េ​ខាង​ត្បូង​

Samsung ​ដាក់​លក់​ Note 5 ពណ៌​ផ្កា​ឈូក​​ចំ​​ថ្ងៃ​​ iPhone 6s ដាក់​លក់នៅ​កូរ៉េ​ខាង​ត្បូង​


​ក្រុមហ៊ុន​ Samsung នឹង​ដាក់​លក់​ទូរសព្ទ​​ Galaxy Note 5 ពណ៌​ផ្កាឈូក​​​ស្រប​ពេល​នឹង​ការ​ចេញ​លក់​ iPhone 6s ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ដើម​កំណើត​របស់​​ខ្លួន។

14601-10258-20151015102828172251-l

បន្ទាប់​ពី​ក្រុមហ៊ុន​ Apple បាន​ចេញ​លក់​ទូរសព្ទ​ iPhone 6s ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​រួច​មក​ឃើញ​ថា ទូរសព្ទ​​ពណ៌​ផ្កាឈូក​គឺ​ជា​ពណ៌​ដែល​ពេញ​និយម​ជាង​គេ​ក្នុង​ចំណោម​ពណ៌​ទាំង​ឡាយ។ ដោយ​សង្កេត​ឃើញ​ចំណុច​នេះ​ទើប​​ក្រុមហ៊ុន​ Samsung បាន​បន្ថែម​ពណ៌​ថ្មី​ចំនួន​ពីរ​ គឺ​​ពណ៌​​ផ្កាឈូក​ និង​ពណ៌​ប្រាក់​ទៅ​លើ​ទូរសព្ទ​ Galaxy Note 5 របស់​ខ្លួន។ ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ​ ទូរសព្ទ​ពណ៌​ថ្មី​​នេះ​នឹង​ដាក់​លក់​ចំ​ថ្ងៃ​ដែល​ iPhone 6s ចេញ​លក់​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង ​គឺ​ថ្ងៃ​ទី​២៣​ ខែ​តុលា។

កាល​ពី​ឆ្នាំ​ទៅ​ ទាំង​ការ​លក់​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​នៃ​ត្រកូល​​​ Galaxy ដែល​ជា​ទូរសព្ទ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ Samsung គឺ​សុទ្ធ​តែ​ត្រូវ​​បាន​ផ្ដួល​ដោយ​ទូរសព្ទ​ iPhone 6 ទាំង​អស់។ ជា​មួយ​នឹង​ការ​ដាក់​លក់​ពណ៌​ថ្មី​មួយ​នេះ​ក្រុមហ៊ុន​រំពឹង​ថា ​ទូរសព្ទ​ Galaxy Note 5 របស់​ខ្លួន​​​អាច​ទប់​ទល់​នឹង​​ការ​ចេញ​លក់​របស់​ iPhone 6s បាន។

គួរ​រំលឹក​ផង​ដែរ​ថា​​ ថ្ងៃ​ស្អែក​នេះ​ iPhone 6s នឹង​ដាក់​លក់​ក្នុង​ប្រទេស​​ឥណ្ឌា​ ម៉ាឡេស៊ី​ និង​​ក្នុង​ប្រទេស​ចំនួន​៦​ផ្សេង​ទៀត​ ហើយ​នៅ​សប្ដាហ៍​បន្ទាប់​នឹង​ដាក់​លក់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត៕
Share this article :

Post a Comment