Home » , » Smart បង្ហើប​តម្លៃ​លក់ iPhone 6S/6S Plus

Smart បង្ហើប​តម្លៃ​លក់ iPhone 6S/6S Plus

Smart បង្ហើប​តម្លៃ​លក់ iPhone 6S/6S Plus


ក្រុមហ៊ុន Smart បាន​បង្ហើប​តម្លៃ​ Phone ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុន​គ្រោង​ដាក់​លក់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

Iphone6 6

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ប្រាប់​ថា iPhone 6S/6S Plus ក្រុមហ៊ុន​គ្រោង​នាំ​មក​លក់​ជា​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ តម្លៃ​លោក​បង្ហើប​ថា​មិន​មាន​ការ​ផ្លាស់ប្តូរ​ពី​ស៊េរី​មុន​ទេ។

អគ្គនាយក​រូប​នេះ​ប្រាប់​ថា iPhone 6S សម្រាប់​ទំហំ 16 GB ក្រុមហ៊ុន​នឹង​លក់​ក្នុង​តម្លៃ ៧២៨ ដុល្លារ​ជា​តម្លៃ​ដែល​ក្រុមហ៊ុន​ធ្លាប់​​លក់ iPhone 6 កាល​ពី​ជំនាន់​មុន។ សម្រាប់​ស៊េរី​ផ្សេង​ទៀត​តម្លៃ​ក៏​មិន​ខុស​គ្នា​ដែរ ​អាស្រ័យ​តាម​ទំហំ​និង​ស៊េរី​ខុសៗ​គ្នា។

iPhone 6 ក្រុមហ៊ុន Smart បាន​លក់​ក្នុង​តម្លៃ ៧២៨ ដុល្លារ​សម្រាប់​ទំហំ 16 GB, ៨៤៨ ដុល្លារ​សម្រាប់​ទំហំ 64 GB និង ៩៤៨ ដុល្លារ​សម្រាប់​ទំហំ 128 GB។ ចំណែក​ iPhone 6Plus វិញ ​ទំហំ 16 GB កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន Smart លក់​ក្នុង​តម្លៃ ៨២៨ ដុល្លារ, ទំហំ 64 GB តម្លៃ ៩៤៨ ដុល្លារ​ និង​ទំហំ 128 GB តម្លៃ ១០២៨ ដុល្លារ។

ក្រុមហ៊ុន Smart ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​តែ​មួយ​គត់ ដែល​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពី Apple ក្នុង​ការ​នាំ iPhone មក​ប្រទេស​កម្ពុជា​។ យ៉ាង​ណា​ក្រៅ​ពី​ក្រុមហ៊ុន Smart ក្រុមហ៊ុន iOne ក៏​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​នាំ iPhone មក​ទីផ្សារ​កម្ពុជា​និង​ដែល​ប្រជែង​ក្រុមហ៊ុន Smart។

លោក Thomas Hundt បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​មិន​មាន​ការ​បារម្ភ​ពី​ការ​ប្រកួតប្រជែង។ លោក​ថា​អតិថិជន​ដែល​ទិញ​ផលិតផល​ iPhone ពី​ក្រុមហ៊ុន​នឹង​ទទួល​បាន​ការ​ការ​ផ្តល់​តម្លៃ​លក់​ដ៏​សមរម្យ ផលិតផល​ដែល​ធានា​ការ​ប្រើប្រាស់។ ក្រៅ​ពីនេះ ក្រុមហ៊ុនក៏​នឹង​ផ្តល់​ប្រយោជន៍​ប្រើប្រាស់​ជា​ច្រើន​ទៀត។
Share this article :

Post a Comment