Home » , » កម្មវិធី Facebook លើ​​ iPhone កំពុង​ស៊ី​ថ្ម​កាន់​តែ​ខ្លាំង ​បើ​ទោះ​បី​​មិន​ប្រើ​វា​ក៏​ដោយ

កម្មវិធី Facebook លើ​​ iPhone កំពុង​ស៊ី​ថ្ម​កាន់​តែ​ខ្លាំង ​បើ​ទោះ​បី​​មិន​ប្រើ​វា​ក៏​ដោយ

កម្មវិធី Facebook លើ​​ iPhone កំពុង​ស៊ី​ថ្ម​កាន់​តែ​ខ្លាំង ​បើ​ទោះ​បី​​មិន​ប្រើ​វា​ក៏​ដោយ


ថ្មីៗ​នេះ​​​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​រាយការណ៍​ថា​ កម្មវិធី​ Facebook ដែល​​​ដំណើរការ​លើ​​ iPad និង iPhone គឺ​​ស៊ី​ថាមពល​ថ្ម​​ច្រើន​ជាង​មុន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លើ​គេហទំព័រ​ Motherboard។

iphone-facebook-app

អ្នក​ប្រើប្រាស់​ម្នាក់​ដែល​ជា​​សហ​ស្ថាបនិក​​ក្រុមហ៊ុន​ Circa ​ឈ្មោះ​​ Matt Galligan ​បាន​សរសេរលើ​គេហទំព័រ​​ Medium ​​​ថា​​ កម្មវិធី Facebook​ គឺ​នៅ​តែ​ដំណើរការ​​​ និង ស៊ី​ថាមពល​ថ្ម បើ​ទោះ​បី​ជា​​មុខងារ Background App Refresh ​នៅ​លើ​ iPhone របស់​គាត់​​​បាន​​បិទ​​ដំណើរការ​វា​​​ក៏​ដោយ។

តាម​រយៈ​រូបភាព​​ Screenshot ​ថត​លើ​ iPhone ​ដោយ​​​​លោក​​ Gilligan ​​បាន​បង្ហាញ​ថា ​​កម្មវិធី​ Facebook ​ស៊ីថាមពល​​​ដល់​ទៅ ២៩ ភាគរយ ​នៅ​ពេល​ដែល​លោក​​បាន​បើក​មើល​​ក្នុង​រយៈ​ពេល​ ​​៧ ថ្ងៃ​ចុង​ក្រោយ។

ចំណែក​ឯ​អ្នក​ប្រើប្រាស់​​ម្នាក់​ផ្សេង​ទៀត​ក៏​បាន​បង្ហោះ​រូប​ Screenshot លើ​ iPhone ​បាន​ឲ្យ​ឃើញ​ផង​ដែរ​ថា ​​​ក្នុង​រយៈ​ពេល​ត្រឹម​ ៦ ថ្ងៃ​​ចុង​ក្រោយ ​គឺ​វា​ស៊ី​ថាមពល​ដល់​ទៅ ៣៩ ភាគរយ​ឯណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លើ​គេហទំព័រ​ Macrumors។

facbook-battery-drain

មាន​មូលហេតុ​មួយ​ចំនួន​ដែល​បង្ក​​ឲ្យ​កម្មវិធី​បណ្ដាញ​សង្គម​មួយ​នេះ​​​ស៊ី​ថាមពល​ថ្ម​ច្រើន​ជាង​មុន ដោយ​​​​ទី​មួយ​​គឺ​​វា​អាច​មក​ពី​​វា​ដំណើរការ​មុខងារ​ Silent audio និង មួយ​ទៀត​នោះ​គឺ​​វា​អាច​មក​ពី​វា​ដំណើរការ​មុខងារ​ Push notifications​ ឬ អាច​មក​ពី​មុខងារ​ទាំង​ពីរនេះ​​តែ​ម្ដង​។ យ៉ាង​ណា​ក្ដី​ពុំ​ទាន់​មាន​ការ​ពន្យល់​ពី​ក្រុមហ៊ុន​ Facebook ​ទេ​​​ថា​​វា​បង្ក​មក​ពី​បញ្ហា​​ណា​មួយ​​​​។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Facebook ​បាន​បញ្ជាក់​តាម​រយៈ​សារ​អ៊ីមែល​​ផង​ដែរ​ថា​ ក្រុម​ហ៊ុនគឺ​​បាន​ដឹង​ពី​បញ្ហា​នេះហើយ ចំណែក​ឯ​​ក្រុមហ៊ុនគឺ​​កំពុង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​ពី​បញ្ហា​នេះ​ ហើយ​សង្ឃឹម​ថា​​​នឹង​​អាច​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ៗ​នេះ​៕
Share this article :

Post a Comment