Home » , » Apple ចេញ​ឈុត​ពាណិជ្ជកម្ម​ថ្មី អួត​​បច្ចេកវិទ្យាទំនើប 3D Touch លើ iPhone 6s/6s Plus

Apple ចេញ​ឈុត​ពាណិជ្ជកម្ម​ថ្មី អួត​​បច្ចេកវិទ្យាទំនើប 3D Touch លើ iPhone 6s/6s Plus

Apple ចេញ​ឈុត​ពាណិជ្ជកម្ម​ថ្មី អួត​​បច្ចេកវិទ្យាទំនើប 3D Touch លើ iPhone 6s/6s Plus


Apple បាន​បញ្ចេញ​ឈុត​ពាណិជ្ជកម្ម​ថ្មី​មួយ បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​លើ 3D Touch លើ iPhone 6s/6s Plus។ ឈុត​ពាណិជ្ជកម្ម​នេះ បាន​បង្ហាញ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា 3D Touch លើ iPhone 6s/6s Plus ដើម្បី​បង្ហាញ​ផែនទី​ ចាក់​បទ​ចម្រៀង ផ្ញើ​សារ​ លេង Instagram និង​លើ​មុខងារ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ដោយ​គ្រាន់​តែ​ចុច​សង្កត់​ខ្លាំង​និង​យូរ​លើ​មុខងារ​ទាំង​នោះ ដែល​នេះ​ពិត​ជា​ផ្តល់​ភាព​ងាយ​ស្រួល​និង​បទ​ពិសោធន៍​ថ្មី​សម្រាប់​អ្នក​ប្រើប្រាស់។

3d-touch-iphone-6s-press
3D Touch ជា​បច្ចេកវិទ្យា​ទំនើប​ថ្មី​មួយ ដែល Apple បាន​បំពាក់​លើ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល ដោយ​អាច​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត​ទៅ​លើ​កម្មវិធី​​ដែល​មាន​ស្រាប់​លើ iPhone 6s/6s Plus ដោយ​​អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ចុច​ខ្លាំង​និង​យូរ​បន្តិច​លើ​កម្មវិធី​ទាំង​អស់​នោះ​តែ​ប៉ុណ្ណោះ៕
Share this article :

Post a Comment