Home » , » កម្មវិធី​ទាំង​ ១០ ពេញ​និយម​ប្រើ​សម្រាប់​ខល​វីដេអូ

កម្មវិធី​ទាំង​ ១០ ពេញ​និយម​ប្រើ​សម្រាប់​ខល​វីដេអូ

កម្មវិធី​ទាំង​ ១០ ពេញ​និយម​ប្រើ​សម្រាប់​ខល​វីដេអូ


សម្រាប់​ទូរសព្ទ​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​មុខ​គឺ​អាច​ប្រើ​​គឺ​កំពុង​ពេញ​និយម​បច្ចុប្បន្ន​នេះ​ដោយ​វា​មាន​មុខងារ​ច្រើន​ក្នុង​ប្រើប្រាស់​ដូចជា​សម្រាប់​ថត​រូប​ Selfies ឬ​អាច​ប្រើ​សម្រាប់​​ខល​តាម​រយៈ​វីដេអូ​ថែម​ទៀត​ផង។ ​ប៉ុន្តែ​ក្នុង​ការ​ខល​តាម​វីដេអូ​នេះ​គឺ​តម្រូវ​ឲ្យ​មាន​កម្មវិធី​ជំនួយ។ ដូច្នេះ ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី​ទាំង​ ១០ សម្រាប់​ខល​វីដេអូ​ដែល​ដំណើរការ​នៅ​លើ​ទូរសព្ទ​​​ដំណើរការ​​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។

Tango

tango-

​Tango ​គឺ​ជា​កម្មវិធី​ខល​វីដេអូ​មួយ​ដែល​កំពុង​មាន​​​​ប្រជាប្រិយភាព​​នា​ពេល​បច្ចុប្បន្ន។ ក្រៅ​ពី​ប្រើ​ជា​វីដេអូ​ខល​វា​ក៏​បាន​បន្ថែម​នូវ​មុខងារ​ជា​ច្រើន​ទៀត​ផង​ដែរ។


Hangouts

Hangouts-AH

Hangouts គឺ​កម្មវិធី​របស់​ក្រុមហ៊ុន​​​ Google ដែល​វា​មាន​មុខងារ​ស្រដៀង​ទៅ​នឹង​​កម្មវិធី​ Skype និង​ WhatsApp ដែរ​។ ប៉ុន្តែ​គ្រាន់​តែ​វា​ពុំ​សូវ​មាន​ប្រជាប្រិយភាព​ដូច​កម្មវិធី​ទាំង​នោះ។ ​ថ្វី​ត្បិត​តែ​មាន​ប្រិយភាព​ចាញ់​កម្មវិធី​ទាំង​ពីរ​នេះ​មែន​ ប៉ុន្តែ​វា​កម្រិត​វីដេអូ​ដែល​ចាប់​បាន​គឺ​មាន​កម្រិត​ខ្ពស់​ HD មិន​ចាញ់​នោះ​ទេ។


Snapchat

AH-snapchat-1.1

Snapchat ​គឺ​ជា​កម្មវិធី​មួយ​ផ្សេង​ទៀត​ដែល​ប្រើ​សម្រាប់​ខល​វីដេអូ។ ចំពោះ​កម្មវិធី​មួយ​នេះ​ក៏​មាន​មុខងារ​ច្រើន​សម្រាប់​ប្រើ​ប្រាស់​ផង​ដែរ​ក្រៅ​ពី​ខល​វីដេអូ។


WeChat

wechat

​កម្មវិធី​សម្រាប់​ខល​វីដេអូ​ដែល​កំពុង​មាន​​ប្រជាប្រិយ​មួយ​នោះ​គឺWeChat ដែល​វា​គឺ​​ស្រដៀង​ទៅ​នឹង​​កម្មវិធី​LINE, Skype និង Hangouts ដែរ។ កម្មវិធី​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​ក្នុង​ប្រទេស​ចិន ហើយ​ក៏​មាន​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ​កំពុង​ប្រើ​កម្មវិធី​មួយ​នេះ។


Rounds

rounds

ក្រៅ​ពី​​កម្មវិធី​ខាង​លើ Rounds ​ក៏​ជា​កម្មវិធី​មួយ​ដែល​មាន​មុខងារ​ពិសេស​ក្នុង​ការ​ខល​តាម​​វីដេអូ​​ផង​ដែរ។ Rounds ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ខល​ទៅ​កាន់​មិត្តភ័ក្ដិ​ព្រោះ​វា​អាច​ប្រើ​អាសយដ្ឋាន​ទំនាក់​ទំនង​បាន​ដូច​ជា​​ប្រើ​គណនី​ Facebook, WhatsApp ឬ លេខ​ទូរសព្ទ​ក៏​បាន។


LINE

LINE

LINE ​គឺ​ជា​កម្មវិធី​ពេញ​និយម​មួយ​​កំពុង​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក​ជា​ពិសេស​គឺ​ក្នុង​ប្រទេស​ជប៉ុន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​កម្មវិធី​មួយ​នេះ​​គឺ​ជា​គូរ​ប្រជែង​យ៉ាង​សំខាន់​ជា​មួយ​នឹង​កម្មវិធី​​ WhatsApp។


Glide

glide

Glide ​មិន​ត្រឹម​តែ​អាច​ប្រើ​ជា​កម្មវិធី​សម្រាប់​ខល​តាម​​វីដេអូ​ខល​នោះ​ទេ​ វា​ក៏​មាន​មុខងារ​លេង​សារ​មួយ​ចំនួន​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​អាច​​​ថត​នូវ​សកម្មភាព​ពេល​កំពុង​ខល​វីដេអូ​ និង​អាច​ចាក់​ Play ដើម្បី​មើល​ពេល​ក្រោយ​បាន​ផង​ដែរ។


AH-Skype-1.1

ប្រិយមិត្ត​ភាគ​ច្រើន​ប្រហែល​ស្គាល់​ច្បាស់​ហើយ​នូវ​កម្មវិធី​មួយ​នេះ ព្រោះ ​Skype គឺ​មាន​ឈ្មោះ​បោះ​សំឡេង​និង​មាន​អ្នក​ប្រើ​ប្រាស់​​ជា​ច្រើន​ទូទាំង​ពិភពលោក។ មិន​ត្រឹម​តែ​អាច​ប្រើ​លើ​ទូរសព្ទ​ វា​ក៏​មាន​កម្មវិធី​សម្រាប់​លើ​កុំព្យូទ័រ​បាន​ផង​ដែរ។
Share this article :

Post a Comment