Home » , » តែ​ប៉ុន្មាន​ថ្ងៃ Surface Book លក់​ដាច់​ស្តុក​អស់​រលីង

តែ​ប៉ុន្មាន​ថ្ងៃ Surface Book លក់​ដាច់​ស្តុក​អស់​រលីង

តែ​ប៉ុន្មាន​ថ្ងៃ Surface Book លក់​ដាច់​ស្តុក​អស់​រលីង


Surface Book ដែល​ជា​កំពូល Laptop Hybrid ដំបូង​របស់ ក្រុមហ៊ុន Microsoft និង​​បាន​ដាក់​ឱ្យ​មាន​ការ​កុម្ម៉ង់​ទិញ​អនឡាញ​លើ Microsoft Store បាន​លក់​ដាច់​អស់​ពី​ស្តុក​រលីងត្រឹម​តែ​ជាង ១សប្តាហ៍​ប៉ុណ្ណោះ ។

Surface-Book-1_1

ចំពោះ​ Online Store របស់ Microsoft ដែល​បាន​ដាក់​ឱ្យ​មាន​ការ​កុម្ម៉ង់​ទិញ Surface Book នោះ តម្រូវ​ឱ្យ​អតិថិជន​ដែល​ចង់​បញ្ជា​ទិញ​កុំព្យូទ័រ​កូនកាត់​នេះ ដាក់​អាសយដ្ឋាន​អ៊ីមែល​ជំនួស ​ដើម្បី​ទទួល​បាន​ដំណឹង​ទាន់​ពេល​វេលា ដែល Surface Book នឹង​ដាក់​ឱ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ឡើង​វិញ។

surface-book-oos
យ៉ាង​ណា​មិញ​ពុំ​មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​ថា​តើ​ចំនួន​ Surface Book ដែល​បាន​លក់​ដាច់​ស្តុក​កាល​ពីថ្មីៗ​នេះ​ ចំនួន​ប៉ុន្មាន​នោះ​ទេ តែវា​​ជា​សញ្ញា​មួយ​វិជ្ជមាន​សម្រាប់ Microsoft ដែល​ទើប​តែ​ប្រឡូក​ក្នុង​ទីផ្សារ​ Laptop ហើយ​​ទទួល​​បាន​ការ​កុម្ម៉ង់​ទិញ​ Surface Book ​ជា​ផលិតផលកុំព្យូទ័រ​​ដំបូង​របស់​ខ្លួន​​ហួស​ពី​ការ​រំពឹង​ទុក​​​​​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​។

Microsoft នឹង​ដាក់​​លក់ Surface Book លើ​ទីផ្សារ​ផ្លូវការ​នៅ​ថ្ងៃទី ២៦ខែ​តុលា​​​នេះ៕
Surface-Book-agotado-840x473
ខាង​ក្រោម​ជា​តម្លៃ​របស់ Surface Book ទៅ​តាម​​ទំហំ​ផ្សេង​ៗ​គ្នា៖ 
-128 GB SSD/Intel Core i5/ 8GB of RAM- ១ ៤៩៩ដុល្លារ
-256 GB SSD/Intel Core i5/ 8 GB of RAM- ១ ៦៩៩ដុល្លារ
-256 GB SSD/Intel Core i5/ 8 GB of RAM/dGPU- ១ ៨៩៩ដុល្លារ
-256 GB SSD/Intel Core i7/ 8 GB of RAM/dGPU- ២ ០៩៩ដុល្លារ
-512 GB SSD/Intel Core i7/ 16 GB of RAM/dGPU- ២ ៦៩៩ដុល្លារ
Share this article :

Post a Comment