Home » , » Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស

Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស

Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស


ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​ពី​រថយន្ត​ Prius C ​ឆ្នាំ​២០១៦​ បន្ទាប់​ពី​បាន​ប្រកាស​ពី​រថយន្ត​ Prius ស៊េរី​២០១៦​​ បាន​រយៈ​ពេល​ជាង​មួយ​ខែ​រួច​មក។

2016_Prius_c_005_759FED2E688D101C7A41EB5084DCD7654D3E387B-850x567


បើ​មើល​ពី​រូបរាង​ខាង​ក្រៅ​របស់​ Prius C ស៊េរី​២០១៦​នេះ​ឃើញ​ថា​ ​មិន​មាន​ភាព​ខុស​ប្លែក​អ្វី​ខ្លាំង​នោះ​ទេ​ បើ​ប្រៀប​ទៅ​នឹង​រថយន្ត​ Prius C ឆ្នាំ​២០១៥​នោះ​ តែ​ក្រុមហ៊ុន​បាន​​បញ្ជាក់​ថា​ រថយន្ត​នេះ​គឺ​មាន​ការ​រចនា​រូបរាង​ខាង​ក្នុង​ស្រស់​ស្អាត​ជាង​មុន។

2016_Prius_c_014_A1909B2D2E20E62DC76646D5288EEBA386FF9A8C-850x567

2016_Prius_c_022_F50CEA0A17C623EF16A74FF4932845B1008FC2D0-850x567

2016_Prius_c_002_DA3BDEE98CDBCD3E95D4AB61C714B198031EF7D6-850x567


2016_Prius_c_004_7586D50E200C2433D5D28E1D8D151B19BE1F747E-850x567

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា Prius C ស៊េរី​ថ្មី​នេះ​​​គឺ​សន្សំ​សំចៃ​ប្រេង​បាន​ច្រើន​ជាង​មុន​ ពោល​គឺ​ការ​បើកបរ​ក្នុង​ទីក្រុង​ចម្ងាយ​១០០​គីឡូម៉ែត្រ​ស៊ី​ប្រេង​អស់​ត្រឹម​តែ​ ៤,៤៣​លីត្រ​ប៉ុណ្ណោះ។ ​​មិន​តែ​ប៉ុណ្ណោះ​គេ​​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​ៗ​របស់​ក្រុមហ៊ុន​ Toyota ​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ដំណើរ​ គឺ​ Toyota Safety Sense System ដែល​មាន​ដូច​ជា​ Pre-Collision System, Lane Departure Assist, និង Automatic High Beams ជា​ដើម។ ចំពោះ​ម៉ាស៊ីន​របស់​រថយន្ត​នេះ​គឺ​មាន​ទំហំ​១,៥​លីត្រ​ ដែល​មាន​កម្លាំង​ ៧៣​សេះ​ ព្រម​ទាំង​មាន​ Driving Mode ចំនួន​បី​គឺ​ ធម្មតា​, ECO និង​ EV។​


toyota-prius-c-persona-01-1

ស្រប​ពេល​គ្នា​នោះ​ដែរ​ Toyota ក៏​បាន​បង្ហាញ​ពី​រថយន្ត​ Prius C ២០១៦ ស៊េរី​មាន​កំណត់​មាន​ឈ្មោះ​ថា Persona Series Special Edition ដោយ​​ផលិត​តែ​១៥០០​គ្រឿង​ប៉ុណ្ណោះ។ ចំណុច​ពិសេស​របស់​ Persona Series នេះ​គឺ​រូប​រាង​ខាង​ក្រៅ​របស់​វា​រចនា​ដោយ​ប្រើ​ប្រាស់​តែ​ពណ៌​ខ្មៅ​ លាយ​ជា​មួយ​​ជម្រើស​ពណ៌​ពីរ​ផ្សេង​ទៀត។ ជម្រើស​ពណ៌​ដែល​​មាន​ឲ្យ​​ជ្រើស​​រើស​នោះ​គឺ​ ពណ៌​ខ្មៅ​លាយ​ពណ៌​ស៊ី​ជម្ពូ​ និង​ ពណ៌​ខ្មៅ​លាយ​ពណ៌​បៃតង​ខ្ចី។

toyota-prius-c-persona-02-1
​​​​​​​
ក្រុមហ៊ុន​ Toyota បាន​លើក​ឡើង​ថា​ Prius C ស៊េរី​ ២០១៦ ​គឺ​ជា​រថយន្ត​ដែល​មាន​តម្លៃ​សមរម្យ​​ជាង​គេ​ក្នុង​ចំណោម​រថយន្ត​ Hybrid របស់​ក្រុមហ៊ុន តែ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​​នៅ​ឡើយ​ទេ៕
Share this article :

Post a Comment