Home » , » ក្ដារចុច​ឆ្លាត​វៃ​កំណែ​ថ្មី ២.០.៥ ​ងាយ​ស្រួល​ ប្រើរហ័ស​​ជាង​មុន

ក្ដារចុច​ឆ្លាត​វៃ​កំណែ​ថ្មី ២.០.៥ ​ងាយ​ស្រួល​ ប្រើរហ័ស​​ជាង​មុន

ក្ដារចុច​ឆ្លាត​វៃ​កំណែ​ថ្មី ២.០.៥ ​ងាយ​ស្រួល​ ប្រើរហ័ស​​ជាង​មុន​


ក្រុម​អភិវឌ្ឍន៍​ក្ដារចុច​ឆ្លាត​វៃ​របស់​លោក​ គ្រុយ​ វណ្ណា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្ដារចុច​ជំនាន់​ថ្មី​ ដែល​មាន​កំណែ​ប្រែ​ថ្មី (Version 2.0.5) ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​អក្សរ​ខ្មែរ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។

Smartkeyboard0

លោក​គ្រុយ វណ្ណា បាន​អភិវឌ្ឍន៍​ក្ដារចុច​ថ្មី​នេះ​ត្រឹម​រយៈ​ពេល​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ ជាមួយ​ក្រុម​ការងារ​របស់​លោក និង​ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ចុង​សប្ដាហ៍​មុន​នេះ។

លោក​គ្រុយ វណ្ណា ដែល​បាន​អភិវឌ្ឍន៍​ក្ដារចុច​​ឆ្លាត​វៃ​បាន​ឲ្យ​ដឹង​ថា​ កំណែ ២.០.៥ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​ចុច​ដក​ឃ្លា​នោះ​ក្ដារចុច​ឆ្លាត​វៃ​​ នឹង​ចង​ចាំ​ពាក្យ​ដែល​អ្នក​វាយ​តែ​ម្ដង​ ដោយ​មិន​ចាំ​បាច់​ចុច​សញ្ញា + ទៀត​ទេ។

“ឧទាហរណ៍​ពេល​គេ​វាយ​ពាក្យ​ថ្មី​ដូច​ជា អលណប់ (all nop) ប៊ីប៊ី (bb) វ៉ល់ៗ (val val) ជាដើម​ គ្រាន់​តែ​ ចុច​ដក​ឃ្លា​ ឬ ចុចS pace នោះ​វា​នឹង​ចង​ចាំ​ពាក្យ​ដែល​អ្នក​វាយ​តែ​ម្ដង។ លោក​បាន​បញ្ជាក់។

ដើម្បី​ទាញ​យក​និង​អាប់ឌែត​​សម្រាប់​អ្នក​ប្រើប្រាស់ Android 4.0 (Ice Cream Sandwich) សូម​ចូល​ទៅ​កាន់​ Link នេះhttp://goo.gl/fdzO4x

លោក​គ្រុយ​ វណ្ណា​បាន​​ឲ្យ​ដឹង​បន្ថែម​ថា​ ក្ដារចុច​ជំនាន់​ថ្មី​នេះ​ក៏​នឹង​អាច​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​ទៀត​ ឬ​កំឡុង​ចុង​ខែ​តុលា​នេះ។
Share this article :

Post a Comment