SwiftKey បង្ហាញ Keyboard ជំនាន់ថ្មី យល់ន័យប្រយោគ ងាយស្រួលសរសេរ
SwiftKey ក្រុមហ៊ុនផលិត App ក្ដារចុចសម្រាប់ប្រព័ន្ធប្រតិបត្តិការលើទូរសព្ទ Android និង iOS ពេលនេះបានបង្ហាញនូវKeyboard ជំនាន់ថ្មីរបស់ Android ដែលអាចយល់ពីឃ្លាប្រយោគដែលអ្នកប្រើប្រាស់សរសេរ និងបង្កលក្ខណៈងាយស្រួលជាងមុន។
App ក្ដារចុចឈ្មោះ SwiftKey Neural Alpha ធ្វើការជ្រើសរើសពាក្យជាលក្ខណៈក្រុមពាក្យ Cluster ជំនួសឲ្យការជ្រើសរើសពាក្យជាលក្ខណៈ String។ នេះមានន័យថា វាអាចយល់ពីខ្លឹមសារនៃប្រយោគ និងទស្សន៍ទាយជ្រើសរើសពាក្យបន្ទាប់សម្រាប់បំពេញឃ្លាដែលអ្នកប្រើប្រាស់ចង់សរសេរដោយមិនធ្លាប់វាយពាក្យនោះពីមុនមក។
Neural Alpha ត្រូវបានតេស្តច្រើនដងក្នុងប្រយោគជាច្រើនហើយវាមានលក្ខណៈច្បាស់លាស់ជាងគំរូមុន ដូចជា N-gram ដែលទស្សន៍ទាយជ្រើសយកពាក្យដែលប្រើប្រាស់ច្រើនដង៕
Post a Comment