ណាសាត្រៀមបង្កើតដែនដីមនុស្សនៅលើភពព្រះអង្គារក្នុងពេល១៥ឆ្នាំទៀត
ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ណាសា បានអះអាងថា ខ្លួនគ្រោងនឹងរៀបចំបញ្ជូនមនុស្ស និងបង្កើតជាដែនដីមនុស្សលោកនៅលើភពព្រះអង្គារត្រឹមឆ្នាំ២០៣០ ហើយបេសកកម្មនេះនឹងក្លាយជាបដិវត្តមនុស្សនៅលើភពក្រហមនោះ។ នេះបើតាមការចុះផ្សាយរបស់ The Space Agency។
យោងតាមវិបសាយ The Space Agency ដដែល ណាសានឹងធ្វើឡើងជាបីដំណាក់កាល៖
១. ទំនុកចិត្តពីភពផែនដី
អ្នកវិទ្យាសាស្ត្ររបស់ណាសានៅលើស្ថានីយអវកាសអន្តរជាតិនឹងសិក្សាឲ្យច្បាស់លាស់ដំបូងអំពីសមត្ថភាពរបស់មនុស្សថា តើអាចទ្រាំទ្រនឹងការធ្វើដំណើរក្នុងពេលវែងឆ្ងាយទៅកាន់លំហ និងការសិក្សាលើប្រព័ន្ធផ្គត់ផ្គង់ដែលអាចទ្រទ្រង់ជីវិតបាននៅទីនោះដែរឬយ៉ាងណា?
២. ស្ថានភាពភព
២. ស្ថានភាពភព
ការធ្វើតេស្តលើទីតាំងស្ថានភាពនៃភព និងលក្ខណៈវាបានច្បាស់លាស់ រួមទាំងការសិក្សាលើការកាត់បន្ថយមធ្យោបាយផ្គត់ផ្គង់តម្រូវការនៃជីវិតនៅលើភព ដោយជំនួសវិញនូវប្រភពដែលអាចប្រើប្រាស់ឡើងវិញបាន។ បេសកកម្មឆ្នាំ២០២០នឹងពិនិត្យលើការស្វែងយល់លើភពកាន់តែច្បាស់។
៣. ជោគជ័យ
៣. ជោគជ័យ
អ្នកអវកាសនឹងរស់នៅនិងធ្វើការទីនោះបានច្រើនឆ្នាំដោយមានការផ្គត់ផ្គង់យ៉ាងល្អពីអុកស៊ីហ្សែន និងសម្ភារៈមួយចំនួនទៀត។ បេសកកម្មនេះនឹងធានាថា អ្នកទៅធ្វើការនៅលើភពនោះនឹងមានសុវត្ថិភាពបានរយៈពេលវែង៕
Post a Comment