Lee Joon-gi បោះជំហានចូលសម្ដែងរឿងហូលីវូដ
ក្នុងពេលនេះ Lee Joon-gi កំពុងតែងបោះជំហានចូលសម្ដែងក្នុងខ្សែភាពយន្តហូលីវូដហើយ ដោយមានចំណងជើងថា “Resident Evil: The Final Chapter”។
Namoo Actors តំណាងរបស់តារាវ័យ ៣៣ ឆ្នាំឱ្យដឹងថា ៖” វាជាការពិតដែលថា Lee Joon-gi កំពុងសម្ដែងក្នុងរឿង “Resident Evil: The Final Chapter”។ ឥលូវគាត់កំពុងថតនៅអាហ្វ្រិកខាងត្បូង”។
យ៉ាងណាមិញថ្មីៗនេះ តារាសម្ដែងក្នុងរឿងខាងលើ Milla Jovovich បានបង្ហោះរូបរបស់នាង និង Lee Joon-gi លើ Instagram ហើយសរសេរថា នាងចាប់អារម្មណ៍ ជំនាញក្បាច់គុនតៃខ្វាន់ដូ របស់តារាប្រុសរូបនេះណាស់។
ភាពយន្តនេះនឹងមានបញ្ចាំងនៅខែមករា ឆ្នាំ២០១៧។ តើអ្នកចង់មើលភាពយន្ត ដែលសម្ដែងដោយតារាអាស៊ីរូបនេះដែរឬទេ?
Post a Comment