ស្ងាត់ៗស្មាតហ្វូនរបស់ BlackBerry ដាក់ឲ្យកុម្ម៉ង់ទិញទុកមុន ឯតម្លៃពេលចេញលក់ជិត ៩០០ ដុល្លារ
កន្លងទៅមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាក្រុមហ៊ុន BlackBerry នឹងធ្វើការបញ្ចេញនូវកំពូលស្មាតហ្វូនហ្វូនរបស់ខ្លួន។ ដោយឡែកថ្មីៗនេះទូរសព្ទស្មាតហ្វូនដែលធ្លាប់លឺតាមពាក្យចចាមអារ៉ាមនោះគឺបានដាក់ឲ្យទិញកុម្ម៉ង់ទុកមុនហើយ។ នេះបើតាមរបាយការណ៍នៅលើគេហទំព័រ Fortune។
ទូរសព្ទស្មាតហ្វូននោះគឺមានឈ្មោះថា BlackBerry Priv ហើយបច្ចុប្បន្ននេះគឺវាត្រូវបានដាក់ឲ្យកុម្ម៉ង់ទិញទុកមុននៅលើគេហទំព័រ carphonewarehouse ក្នុងប្រទេសអង់គ្លេស។
BlackBerry Priv គឺជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន BlackBerry ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google។ ទូរសព្ទស្មាតហ្វូននេះគឺត្រូវបានរចនាឡើងដោយបំពាក់អក្រង់ទំហំ ៥,៤ អ៊ីញកម្រិត Resolution ២៥៦០ x ១៤៤០ ភិចស៊ែល, CPU ប្រភេទ hexa-core Snapdragon 808 ល្បឿន 1.8GHz , ទំហំម៉េមូរី 32GB អាចបន្ថែមបាន, ទំហំ RAM 3GB, ទំហំកាមេរ៉ា 18MP និងទំហំកាមេរ៉ាមុខ 2MP។
ក្រៅពីបំពាក់ដោយប្រភេទអេក្រង់ Touchscreen ក្រុមហ៊ុន BlackBerry នៅតែរក្សានៅការរចនា Keyboard របស់ខ្លួនដដែលដោយខ្លួនបានបំពាក់នូវ Keyboard QWERTY នៅលើ BlackBerry Priv ប៉ុន្តែវាជាប្រភេទរុញចុះឡើងតែប៉ុណ្ណោះ។
ចំណែកឯតម្លៃវិញតាមការបង្ហាញនៅលើគេហទំព័រ Fortune បានឲ្យដឹងថា BlackBerry Priv មានតម្លៃប្រមាណជា ៨៩៥ ដុល្លារសហរដ្ឋអាមេរិក ហើយវានឹងត្រូវបានដាក់លក់នៅចុងឆ្នាំ ២០១៥ នេះ។
Post a Comment