Home » , » Microsoft​​ ហ៊ាន​ទិញ​​​ MacBook ចាស់ៗ ​៣០០ ដុល្លារ​បើ​ម្ចាស់​វា​ទិញ​កុំព្យូទ័រ Windows 10

Microsoft​​ ហ៊ាន​ទិញ​​​ MacBook ចាស់ៗ ​៣០០ ដុល្លារ​បើ​ម្ចាស់​វា​ទិញ​កុំព្យូទ័រ Windows 10

Microsoft​​ ហ៊ាន​ទិញ​​​ MacBook ចាស់ៗ ​៣០០ ដុល្លារ​បើ​ម្ចាស់​វា​ទិញ​កុំព្យូទ័រ Windows 10


​​ថ្មីៗ​នេះ​ក្រុមហ៊ុន Microsoft ​បាន​ដំណើរការ​កម្មវិធី​ផ្សព្វផ្សាយ​​ថ្មី​មួយ​​ដើម្បី​​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​​កុំព្យូទ័រ​ MacBook ​ ឬ iMac ប្ដូរ​មក​ទិញ​ប្រើ​កុំព្យូទ័រ​ដែល​ដំណើរការ​ Windows 10 របស់​ខ្លួន​វិញ។

MacAir1

​កម្មវិធី​ថ្មី​នោះ​មាន​ឈ្មោះថា “Easy Trade Up ” ដោយ​ធ្វើ​ឡើង​ដើម្បី​​​ទិញ​យក​កុំព្យូទ័រ Laptop ​ MacBook ​ឬ iMac ប្រើ​រួច​ក្នុង​តម្លៃ ៣០០ ដុល្លារ​ ​ប្រសិន​​ម្ចាស់​ពួក​វា​​ប្ដូរ​មក​ទិញ​កុំព្យូទ័រ​ដំណើរការ​ដោយ​ Windows 10។  ចំពោះ​លក្ខណ​​វិញ​គឺ​ត្រូវ​មាន​រយៈ​កាល​ប្រើ​ប្រាស់​តិច​ជាង​ ៦ ឆ្នាំ​ នៅ​ប្រើប្រាស់​កើត និង​​មាន​ទំហំ​អេក្រង់​តូច​បំផុត​ត្រឹម​ ១១,៦ អ៊ីញ។

​​កម្មវិធី​នេះ​ដែរ​គឺ​ធ្វើ​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​មាន​ដូច​ជា​ សហរដ្ឋអាមេរិក អង់គ្លេស​ កាណាដា ឥណ្ឌា ប្រេស៊ីល បារាំង អាល្លឺម៉ង់ និង​ តៃវ៉ាន់ ហើយ​​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ទី ២០ ខែ​តុលា​ឆ្នាំ ២០១៥។​

ក្នុង​នោះ​ដែរក្រៅ​ពីផលិតផល​​ MacBook និង iMac ​​សម្រាប់​កុំព្យូទ័រ PC ធម្មតាផ្សេងទៀតគឺ​ក្រុមហ៊ុន Microsoft ​នឹងផ្ដល់​ជា​តម្លៃ ២០០ ដុល្លារ ប្រសិន​បើ​អ្នកប្រើប្រាស់​ងាក​មក​ទិញ​កុំព្យូទ័រ​ដំណើរការ​ដោយ​  Windows 10​។

ចំពោះ​កម្មវិធី​ផ្សព្វផ្សាយ​បែប​​នេះ​គឺ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ដែល​ក្រុមហ៊ុន​ Microsoft បាន​ធ្វើ​ដើម្បី​​បញ្ចុះ​បញ្ចូល​អ្នក​ប្រើប្រាស់​ផលិតផល​​របស់​ក្រុមហ៊ុន​ផ្សេងៗ​ឲ្យ​ងាក​មក​ប្រើ​ផលិតផល​របស់​ខ្លួន។​ជា​ក់ស្ដែង​ក្រុមហ៊ុន​ក៏​ធ្លាប់​បាន​ផ្ដល់​ជា​ទឹក​ប្រាក់​ដល់​ទៅ​ ៦៥០ ដុល្លារ​សម្រាប់​ការ​ប្ដូរ​ MacBook Air មកយក​ ​ Surface Pro 3 ​ជា​ដើម។ ក្រៅ​ពី​នេះ​ក៏​នៅ​​មាន​ផលិតផល​ផ្សេងៗ​ជា​ច្រើន​ទៀត៕
Share this article :

Post a Comment