Microsoft បង្ហាញរូបភាពថតដោយ Lumia 950 XL ច្បាស់មិនចាញ់ iPhone និង Samsung
មិនជាយូរប៉ុន្មាននោះទេដែលក្រុមហ៊ុន Microsoft បានបង្ហាញទូរសព្ទស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Lumia 950 XL ហើយស្មាតហ្វូននេះដែរគឺនឹងដាក់លក់នៅខែក្រោយនេះ។ ចំពោះស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុន Microsoft បានបំពាក់ Hardware និងកម្មវិធីទំនើបៗដើម្បីបង្កើនគុណភាពឲ្យខ្ពស់សម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ។ ជាមួយគ្នានោះដែរ ខ្លួនក៏បានបង្កើននូវគុណភាពផ្នែកកាមេរ៉ាផងដែរ ដោយខ្លួនបានបំពាក់នូវកាមេរ៉ាក្រោយដល់ទៅទំហំ 20MP ជាមួយនឹងបច្ចេកវិទ្យាថ្មី Lumia PureView និងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត ហើយវាថែមទាំងអាចថតវីដេអូក្នុងកម្រិត 4K បានថែមទៀតផង ។
ដើម្បីបញ្ជាក់ពីគុណភាពនៃកាមេរ៉ារបស់ Lumia 950 XL ថ្មីៗនេះក្រុមហ៊ុន Microsoft បានចេញនូវកម្រងរូបភាពមួយចំនួនដែលថតដោយស្មាតហ្វូនម៉ូដែល Lumia 950 XL នេះ។ តាមរូបភាពដែលបានបង្ហាញនោះអាចបញ្ជាក់បានថា គុណភាពនៃភាពច្បាស់គឺមិនចាញ់រូបភាពដែលថតដោយស្មាតហ្វូនទំនើបៗរបស់ក្រុមហ៊ុនផ្សេងៗទៀតនោះទេ។
ចង់ដឹងថាវាច្បាស់ប៉ុណ្ណានោះសូមទស្សនាដូចខាងក្រោម៖
Post a Comment