គន្លឹះរៀនដោយខ្លួនឯងតាមអ៊ីនធឺណិត
ការសិក្សារៀនសូត្រ មានច្រើនបែបច្រើនរបៀប តាមមធ្យោបាយផ្សេងៗគ្នា អ្នកខ្លះរៀនពីការអានតាមសៀវភៅ រៀនពីការសរសេរ រៀនពីការសន្ទនា ឬតាមការសង្កេត តាមបណ្ដាញសង្គម ជាពិសេសតាមអ៊ីនធឺណិត។
លោក សេង សុភ័ក្រ្ត ជា Administrator នៃគេហទំព័រ www.khmerservice.net ដែលផ្ដល់ការសិក្សាតាមអ៊ីនធឺណិតលើជំនាញ Linux និងតែងតែចែករំលែកព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាថ្មី លោកនឹងចូលខ្លួនមកបកស្រាយលើការរៀនខ្លួនឯងតាមអ៊ីនធឺណិតដល់ប្រិយមិត្ត និងមិត្តអ្នកសិក្សាដើម្បីសិក្សាស្វែងយល់។
តើការរៀនដោយខ្លួនឯង តាម អ៊ីនធឺណិតគេធ្វើដូចម្ដេចទៅ? អីចឹងសូមតាមដានការសម្ភាសន៍ជាមួយលោកដូចតទៅនេះ៖
Sabay៖ តើការរៀនតាមអ៊ីនធឺណិត តម្រូវឲ្យយើងត្រូវចេះអ្វីខ្លះ?
វាគ្មិន៖ ការរៀនតាម អ៊ីនធឺណិត តម្រូវឲ្យយើងចេះភាសាអង់គ្លេស ជាពិសេសពាក្យគន្លឹះ ចេះប្រើប្រាស់កុំព្យូទ័រ ឬ ស្មាតហ្វូន ចេះប្រើប្រាស់អ៊ីនធឺណិត ព្រោះការរៀនផ្ដោតសំខាន់ទៅលើការ Search ច្រើន។

Sabay៖ ប្រសិនបើឯកសារជាភាសាអង់គ្លេសតើមានការលំបាកទេ ដែលរៀនដោយខ្លួនឯង តាម អ៊ីនធឺណិត?
វាគ្មិន៖ មិនជាពិបាកណាស់ណាទេ ព្រោះយើងមិនចាំបាច់បកប្រែពាក្យទាំងនោះឲ្យអស់ ដើម្បីយល់ទេ យើងគ្រាន់តែផ្គុំពាក្យ(ពាក្យដើម និងពាក្យចុង) ថាគេចង់ប្រាប់យើងពីអ្វី?

Sabay៖ តើការរៀនតាមតាម អ៊ីនធឺណិត អាចប្រាកដដែរទេ ព្រោះឯកសារខ្លះគ្មានប្រភពច្បាស់លាស់?
វាគ្មិន៖ យើងមិនអាចប្រាកដ ១០០%ទេ ប៉ុន្តែអាចយកទៅផ្ទៀងផ្ទាត់ជាមួយប្រភពដទៃបាន តាមបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំយកមកផ្ទៀងផ្ទាត់ បើដូចគ្នាច្រើន អាចយកជាការបាន ហើយល្អសម្រាប់ខ្ញុំទៅថ្ងៃមុខ។

Sabay៖ តើការយកឯកសារពីអ៊ីនធឺណិតដែលគ្មានប្រភពច្បាស់លាស់មកប្រើប្រាស់ អាចគ្រោះថ្នាក់ដែរទេ?
វាគ្មិន៖ ខ្ញុំគិតថាមិនមានគ្រោះថ្នាក់អ្វីទេ កុំឲ្យតែយើងយកទៅប្រើជាលក្ខណៈផ្លូវការ។ ឧទាហរណ៍ថា ធ្វើសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ប៉ុន្តែឯកសារយកចេញពី Wikipedia ទាំងស្រុង នោះនិងមានគ្រោះថ្នាក់ ព្រោះប្រភពមិនច្បាស់លាស់។ ដើម្បីជៀសវាងបាន យើងត្រូវចេះប្រើពាក្យគន្លឹះយកទៅផ្គុំ ឬដាក់ link នោះជា Reference តែម្ដង។ ជាបទពិសោធន៍ គេហទំព័រខ្ញុំ (www.khmerservice.net ) ពេលខ្ញុំមិនច្បាស់ថាវាមានប្រភពមកពីណា ខ្ញុំដាក់ Link នៅពីក្រោមនោះតែម្ដង។

Sabay៖ តើធ្វើម៉េចទើបដឹងថា វាជាប្រភពច្បាស់លាស់ឬ មិនច្បាស់លាស់?
វាគ្មិន៖ វាអាស្រ័យទៅលើការប្រមូលព័ត៌មានបានច្រើនប៉ុណ្ណា រួចយកទៅប្រៀបធៀបគ្នាដើម្បីរកមើលប្រភព ឬដែលទុកចិត្តបាន ជៀសវាងការយកមកប្រើទាំងមិនបានពិនិត្យឲ្យបានច្បាស់លាស់។

Sabay៖ តើរបៀបរៀនតាមអ៊ីនធឺណិត ខុសពីរបៀបរៀនតាមសៀវភៅយ៉ាងម៉េចដែរ?
វាគ្មិន៖ គឺមានការខុសគ្នាដូចជា ការរៀនតាមសៀវភៅ យើងត្រូវការអាន តាមដានដើម្បីរកមើលចំណុចដែលយើងចង់ដឹង ណាមួយវាក្រាស់ ពិបាកយល់ នឹងប្រើពេលវេលាយូរ ដើម្បីបានលទ្ធផល ឯការរៀនតាមអ៊ីនធឺណិត បើយើងចង់ដឹងកន្លែងណាមួយ គ្រាន់តែចូល Search Engine ភ្លាមបានលទ្ធផលភ្លាម។

Sabay៖ តើធ្វើដូចម្ដេចឲ្យការរៀនតាមអ៊ីនធឺណិត មានប្រសិទ្ធភាព?
វាគ្មិន៖ ដើម្បីឲ្យការរៀនតាមអ៊ីនធឺណិត មានប្រសិទ្ធភាពអាស្រ័យលើបុគ្គលអ្នករៀនខ្លួនឯង។ បើគ្រាន់តែទាញយកឯកសារមកទុកនោះមិនមានប្រសិទ្ធភាពទេ តែបើទាញយកចំណុចដែលយើងចង់ដឹង រួចអនុវត្តនោះទើបមានប្រសិទ្ធភាព។

Sabay៖ លោកអាចរៀបរាប់ពីប្រវត្តិសិក្សារបស់លោកនិងបទពិសោធន៍ការរៀនតាមអ៊ីនធឺណិតរបស់លោកបន្តិចបានទេ?
វាគ្មិន៖ ខ្ញុំបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០០៩ រួចបន្តមករៀននៅភ្នំពេញ ជំនាញព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យន័រតុន តែរៀនបាន២ឆ្នាំ ក៏ដូរទៅសាកលវិទ្យាល័យបៀលប្រាយ។ ពេលការរៀនគេប្រើប្រព័ន្ធប្រតិបត្តិការ Ubuntu & Linux វាពិបាកក៏ខ្ញុំ Search រួចក៏ចេះប្រើ ហើយស្រូលប្រើជាង ប្រព័ន្ធប្រតិបត្តិការ របស់Window។ ចំណែកC#,PHP, Design ជាដើមក៏ចេះតាមអ៊ីនធឺណិតដែរ និយាយរួមទៅ ខ្ញុំមិនចេះកន្លែងណា ខ្ញុំ Search កន្លែងហ្នឹង)។ ជាពិសេសខ្ញុំចូលចិត្តចូលរួម Event ផ្សេងៗដូចជា Bar camp ទាក់ទងនឹងបច្ចេកវិទ្យា ដើម្បីចង់ដឹងពីបច្ចេកវិទ្យាថ្មីៗ។

Sabay៖ ជាចុងក្រោយ តើលោកយល់ឃើញយ៉ាងណាដែរចំពោះការរៀនតាមអ៊ីនធឺណិត?
វាគ្មិន៖ ខ្ញុំយល់ឃើញថា ល្អ ព្រោះវាផ្ដល់ប្រយោជន៍ ច្រើនដល់យើង ថែមទាំងអាចដឹងពីអ្វីដែលថ្មីនៅ លើពិភពលោកទៀតផង។ សំខាន់បំផុត គឺរាល់ពេល រៀនត្រូវនឹកថាតើយើងទទួលបានអ្វីខ្លះ? ហើយបានប្រយោជន៍អ្វីខ្លះពីការរៀននោះ ? ប្រសិនបើមានគំនិតអ្វីថ្មីៗ លេចឡើង ត្រូវចូលទៅមើលនៅអ្វីដែលស្រដៀង ឬមិនទាន់មាននៅលើ អ៊ីនធឺណិត ព្យាយាមស្ដាប់ឲ្យបានច្រើន ព្រោះការរៀនតាម អ៊ីនធឺណិតទាមទារឲ្យយើង ស្ដាប់ដោយយកចិត្តទុកដាក់ ព្យាយាមសង្កេតឱ្យបានល្អិតល្អន់ កុំមើលតែសំបកក្រៅ រួចពិចារណាពីវា៕

Post a Comment