Home » , » ប្រាំ​ចំណុច​ដែល​បង្ហាញ​ថា​ Prius ស៊េរី​ថ្មី​ល្អ​ជាង​ស៊េរី​ចាស់

ប្រាំ​ចំណុច​ដែល​បង្ហាញ​ថា​ Prius ស៊េរី​ថ្មី​ល្អ​ជាង​ស៊េរី​ចាស់

ប្រាំ​ចំណុច​ដែល​បង្ហាញ​ថា​ Prius ស៊េរី​ថ្មី​ល្អ​ជាង​ស៊េរី​ចាស់


រថយន្ត​ Prius គឺ​ជា​រថយន្ត​ប្រភេទ​ Hybrid មួយ​របស់​ក្រុមហ៊ុន​ Toyota​ ដែល​មាន​ការ​ពេញ​និយម​​​​​ក្នុង​ចំណោម​​រថយន្ត​ប្រភេទ​ Hybrid ទាំង​ឡាយ។ ជា​មួយ​នឹង​ Prius ស៊េរី​ថ្មី​២០១៦ ​​ក្រុមហ៊ុន​បាន​បន្ថែម​​ក៏​ដូច​ជា​​កែប្រែ​នូវ​ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ស៊េរី​មុន។

ខាង​ក្រោម​​នេះ​គឺ​ប្រាំ​ចំណុច​ដែល​ធ្វើ​ឲ្យ​​ Prius ស៊េរី ២០១៦ ​ល្អ​ជាង​ស៊េរី​មុន៖​​​


១. ស៊ី​ប្រេង​​កាន់​តែ​តិច​ជាង​មុន

MW-DU089_NewPri_20150911163759_ZH

​​​​​ការ​ដែល​ស៊ី​ប្រេង​តិច​គឺ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ ហេតុ​ដូច​នេះ​ទើប​គេ​ធ្វើ​ឲ្យ​ Prius ស៊េរី​ថ្មី​ស៊ី​ប្រេង​កាន់​តែ​តិច​ជាង​មុន​ទៅ​ទៀត។ ក្រុមហ៊ុន​ Toyota បាន​លើក​ឡើង​ថា​ Prius ២០១៦ ស៊ី​ប្រេង​តិច​ជាង​មុន​ប្រមាណ​ជា​១០​ភាគរយ។ រថយន្ត​ Prius ២០១៥​​ គឺ​បរ​បាន​ចម្ងាយ​ប្រមាណ​២១,២៥​គ.ម៉/ល​ សម្រាប់​សាំង​មួយ​លីត្រ​ នោះ​​ Prius ២០១៦ អាច​បរ​បាន​ចម្ងាយ​២៣,៣៨​គ.ម៉/ល​។


២. ផ្នែក​ខាង​ក្នុង​ទូលាយ​ជាង​មុន

MW-DU091_NewPri_20150911164115_ZH

ក្រុមហ៊ុន​បាន​ពង្រីក​ទំហំ​ Prius ស៊េរី​ថ្មី​​ឲ្យ​ធំ​ជាង​មុន​បន្តិច​ ​ដោយ​មាន​បណ្ដោយ​វែង​ជាង​មុន​៦,០៩​ស.ម​ ​ទទឹង​ធំ​ជាង​​មុន​១,៥២​ស.ម និង​មាន​កម្ពស់​ទាប​ជាង​មុន​២​ស.ម។


៣. មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី

MW-DU092_NewPri_20150911164240_ZH

នេះ​គឺ​ជា​ចំណុច​ដ៏​ពិសេស​មួយ​ដោយ​សារ​តែ​ក្រុមហ៊ុន​បាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​ដែល​មិន​ធ្លាប់​មាន​លើ​រថយន្ត​ Prius នា​ពេល​កន្លង​មក។ បច្ចេកវិទ្យា​សុវត្ថិភាព​ TSS ត្រូវ​បាន​បំពាក់​លើ​រថយន្ត​ Hybrid ស៊េរី​ថ្មី​នេះ​ ដែល​មាន​ដូច​ជា​មុខងារ​ Pre-Collision and Pedestrian Detection, Lane Departure Alert, Brake Assist និង​ Automatic High Beam ជា​ដើម។


៤. ការ​រចនា​រូបរាង​កាន់​តែ​ពិសេស

2016_toyota_prius_023_9e6822bbbc3e46179f5d7b3f8e7774e97c94e5c9_0

ទាំង​ការ​រចនា​រូបរាង​ខាង​ក្រៅ​និង​រូបរាង​ខាង​ក្នុង​គឺ​សុទ្ធ​តែ​មាន​ភាព​ខុស​ប្លែក​ពី​ស៊េរី​មុនៗ​ ដែល​ការ​រចនា​នេះ​មើល​ទៅ​មាន​លក្ខណៈ​ប្លែក​ភ្នែក​ មើល​យូរ​កាន់​តែ​ស្អាត។


៥. មាន​សភាព​រឹង​មាំ​ជាង​មុន

ក្រុមហ៊ុន​ Toyota បាន​លើក​ឡើង​ថា​ Prius ស៊េរី​ថ្មី​មាន​សភាព​រឹង​មាំ​ជាង​ពី​មុន ដោយ​សារ​តែ​តួ​ខ្លួន​របស់​វា​ជាប់​ធន់​ជាង​មុន​៦០​ភាគរយ។ តួ​ខ្លួន​របស់​រថយន្ត​គឺ​បាន​ប្រើ​ប្រាស់​ដោយ​​​​វីស​​​ឡាស៊ែរ​ម្យ៉ាង​ដើម្បី​ផ្សារ​ភ្ជាប់​គ្នា ហើយ​​បរិមាណ​​ដែក​ថែប​ដែល​គេ​ប្រើ​ប្រាស់​គឺ​​កើន​ឡើង​ពី​៣​​ភាគរយ​ទៅ​១៩​ភាគរយ។
Share this article :

Post a Comment