ទីបំផុតកំលោះសង្ហា Donghae បានចូលហាត់ទាហានជាផ្លូវការហើយ
កន្លងទៅធ្លាប់មានព័ត៌មានឲ្យដឹងថាកំលោះសង្ហាសមាជិកក្រុម Super Junior គឺ Donghae នឹងអាចចូលហាត់ទាហាន តែឥលូវនេះសមាជិករូបនេះបានចូលហាត់ជាផ្លូវការហើយ។
សមាជិកក្រុម Super Junior រូបនេះបានចូលហាត់ទាហានក្នុងមូលដ្ឋានទ័ព Choongchungnam-do Nonsan នៅថ្ងៃទី ១៥ ខែតុលានេះ។ ការចូលហាត់ទាហាននេះដែរគឺពុំមានអ្នកណាម្នាក់បានដឹងនោះទេ ព្រោះគាត់មិនបានប្រកាសអ្វីនោះឡើយ។ ជាមួយគ្នានោះដែរខាងផលិតកម្ម SM ក៏បានបង្ហើបឲ្យដឹងផងដែរថានេះគឺជាអ្វីដែលគាត់ចង់ធ្វើ៕
Post a Comment